ចេញផ្សាយ ១៩ មករា ២០១៩
299
ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩
ក្រុមការងារមន្រ្តីផ្នែកខណ្ឌរដ្ឋបាលជលផលសង្កាត់កោះរុង បានសហការជាមួយសហគមន៍នេសាទភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ដើម្បីចេញល្បាតតាមព្រែក នៅតាមតំបន់ដែលមានព្រៃកោងកាងដុះ។ ជាលទ្ធផល មិនមានការកាប់បំផ្លាញទេ ជាមួយគ្នានោះដែរក្រុមល្បាតបានបោះស្លាកនៅតាមដើមកោងកាងចំនួន៥ស្លាក ក្នុងគោលបំណងដើម្បីការពារព្រៃកោងកាង ចៀសវាងពីការកាប់បំផ្លាញរបស់ប្រជាជន។។