ចេញផ្សាយ ១៨ មករា ២០១៩
138
ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩
លោក យស់ ចន្ថាណាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោកប្រាក់ សារវ័ត្រ នាយរងខណ្ឌរដ្ឋបាលជលផល និងក្រុមអធិការកិច្ច នៃខណ្ឌរដ្ឋបាលជលផលកំពង់សោមដើម្បីចុះត្រួតពិនិត្យការបូមខ្សាច់នៅព្រែកក្អោង(ព្រែកលួង) និងព្រែកកំពង់លើ ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងនោះមានការអញ្ជើញចូលរួមពីនាយកដ្ឋានអភិរក្សជលផល ,អភិបាលរងស្រុក,មន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ,មន្ទីរបរិស្ថានខេត្តព្រះសីហនុ,និងផ្នែករដ្ឋបាលជលផលព្រៃនប់។ ជាលទ្ធផល៖
១. បើកប្រជុំក្រុមការងារនៅសាលាស្រុកកំពង់សីលាដើម្បីពិភាក្សារកដំណោះស្រាយ។
២.បញ្ឈប់សកម្មភាពធ្វើអាជីវកម្មបូមខ្សាច់ដោយតម្រូវឱ្យខាងក្រុមហ៊ុនគោរពតាមគោលការណ៍កន្លែងធ្វើអាជីវកម្មដែលបានអនុញ្ញាត។
៣.ធ្វើការតាមបន្តទៀតលើការធ្វើការបូខ្សាច់របស់ក្រុមហ៊ុននេះ។