មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត ប្រចាំខែមករា ឆ្នាំ ២០១៩។
ចេញ​ផ្សាយ ១៨ មករា ២០១៩
129
ថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តប្រចាំខែមករា ឆ្នាំ ២០១៩។ កិច្ចប្រជុំគឺធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងការលើកទិសដៅអនុវត្តបន្តលើការិយាល័យនិមួយៗ ព្រមទាំងខណ្ឌទាំង២ផងដែរ។ ចុងបញ្ចប់នៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មបានដោះស្រាយនូវបញ្ហាដែលការិយាល័យជួបប្រទះកន្លងមកតាមដែលអាចធ្វើទៅបាន ហើយថ្នាក់នាំក៏បានដាក់ទិសដៅបន្ថែមសម្រាប់ការិយាល័យនិមួយៗក៏ដូចជាខណ្ឌដើម្បីអនុវត្តបន្តទៀត។ យ៉ាងណាមិញថ្នាក់ដឹកនាំមន្ទីរបានសម្រេចឱ្យការិយាល័យស្រុកព្រៃនប់សាងរបងដើម្បីសុវត្តិភាព និងសោភ័ណភាពសម្រាប់អង្គភាពរបស់ខ្លួន។
ចំនួនអ្នកចូលទស្សនា
Flag Counter