ចេញផ្សាយ ១៦ មករា ២០១៩
186
ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយផ្នែករដ្ឋបាលជលផលទំនប់រលក សង្កាត់រដ្ឋបាលស្ទឹងហាវ និងសហគមន៍នេសាទទំនប់រលក ដើម្បីចុះពិនិត្យការឆូសឆាយដីព្រែក នៅចំណុចព្រែក ៣ ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលបានធ្វើកិច្ចសន្យាបញ្ឈប់ ជាបណ្ដោះអាសន្ននៃការឆូសឆាយដោយរងចាំម្ចាស់យកឯកសារពាក់ព័ន្ធមកខណ្ឌរដ្ឋបាលជលផល ហើយក្រុមការងារបានបន្តរចុះទៅពិនិត្យការធ្វើវារីវប្បកម្ម ត្រីឆ្ពង់ នៅព្រែក៣ផងដែរ។