មាតិកា
ការចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ឱ្យក្លាយទៅជាទីប្រឹក្សាកសិកម្ម នៅសាលាជាតិកសិកម្មកំពង់ចាម
ចេញ​ផ្សាយ ១៦ មករា ២០១៩
155
ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ និងមន្ត្រីក្រោមឱវាទនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុចំនួន ១រូប បានមកចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ឱ្យក្លាយទៅជាទីប្រឹក្សាកសិកម្មដែលមានរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ នៅសាលាជាតិកសិកម្មកំពង់ចាម។ អ្នកដែលអញ្ជើញចូលរួមមកពី២៥រាជធានី~ខេត្ត។ បំណងសំខាន់នៃ វគ្គបណ្តុះបណ្តាលនេះ គឺចង់ពង្រឹងសម្ថភាពដល់មន្ត្រីបច្ចេកទេសកសិកម្ម ដើម្បីងាយស្រួលដល់ការងារផ្សព្វផ្សាយ សម្រាប់បញ្ជ្រាបចំណេះដឹងមូលដ្ឋានគ្រឹះទៅលើប្រព័ន្ធកសិកម្មចម្រុះ នៅតាមទីជនបទដាច់ស្រយាល តាមតំបន់គោលដៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលប្រជាកសិករយើងមួយចំនួនពួកគាត់ពុំបានដឹង បានយល់ ហើយមានបំណងចូលចិត្តចង់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យកសិកម្ម ឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត ។
ចំនួនអ្នកចូលទស្សនា
Flag Counter