ចេញផ្សាយ ១៤ មករា ២០១៩
115
ថ្ងៃចន្ទ ០៩កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម ដើម្បីចូលរួមវេទិកាសាធារណ: ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដែលមានការចូលរួមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥រាជធានី/ខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្តចូលរួមផងដែរ ។ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២២៩គម្រោង ដែលទំហំដីតាមកិច្ចសន្យា ១ ១៦៨ ៤៣០ ហិកតា និងទំហំផ្ទៃដីអាជីវកម្ម ៩៣៨ ៨៤៥ ហិកតា។ ក្នុងនោះផងដែរឯកឧត្ដរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ណែនាំទៅលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ៖
១ អោយក្រុមហ៊ុនត្រូវមានប្លង់ដីមេ
២ ត្រូវចុះបញ្ចីដី
៣ ត្រូវធ្វើរបាយការណ៍ផលប៉ះពាល់បរិស្ថាន
៤ ត្រូវដឹងពីតួនាទីរបស់ក្រុមហ៊ុនដែលបានទទួលដីពីក្រសួងហើយត្រូវធ្វើអ្វីខ្លះ
៥ នៅឆ្នាំ២០១៩នេះក្រសួងនឹងរឹតបន្ទឹងទៅលើក្រុមហ៊ុនណាដែលមិនបានអនុវត្ត។