មាតិកា
ការចូលរួមក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ ០៧មករា (០៧ ០១ ១៩៧៨ - ០៧ ០១ ២០១៩)
ចេញ​ផ្សាយ ១៣ មករា ២០១៩
151
ថ្ងៃអាទិត្យ ០៨កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ ០៧មករា (០៧ ០១ ១៩៧៨ - ០៧ ០១ ២០១៩) ដែលប្រព្រឹត្តទៅនៅវិមានឯករាជ្យខេត្តព្រះសីហនុ។ ទិវាអបអសាទរនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ក្រុមប្រឹក្សាខេត្ត និងក្រុមមន្រ្តីសាលាខេត្តទាំងអស់។ ក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា អស់រយៈពេល៤០ឆ្នាំមក នេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានដឹកនាំប្រទេសឱ្យរួចផុតពីសង្រ្គាម នឹងនាំមកនូវ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ យ៉ាងណាមិញការធ្វើពិធីនេះឡើងដើម្បីរំលឹកដល់អ្នកស្នេហាដែលបានពលីកម្មដើម្បីជាតិក្នុងការរំដោះប្រទេសជាតិពីសង្រ្គាមរាំរៃដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ និងដើម្បីដាស់ស្មារតីដល់ប្រជាជនខ្មែរទាំងអស់ឱ្យមានការចូលរួមដើម្បីបន្តអភិវឌ្ឍប្រទេសឱ្យមានការអភិវឌ្ឍន៍កាន់រីកចំរើន និងជឿនលឿន។ ពិធីនេះមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពទំនាក់ទំនងល្អរបស់មន្ទីរនិមួយៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter