មាតិកា
ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះសំណេះសំណាលជាមួយកសិករដាំដុះបន្លែតាមលក្ខណៈគ្រួសារ នៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចេញ​ផ្សាយ ១៣ មករា ២០១៩
246
ថ្ងៃសៅរ៍ ០៧កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ០៤រូប ដើម្បីចុះសំណេះសំណាលជាមួយកសិករដាំដុះបន្លែតាមលក្ខណៈគ្រួសារ នៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កាលពីពេលកន្លែងទៅថ្មីៗនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានធ្វើការចុះជួបកសិករដែលស្ថិតនៅក្នុងឃុំនេះ ហើយឯកឧត្តម បានលើកទឹកចិត្ដដល់កសិករដែលដាំដុះដំណាំបន្លែ ឱ្យខិតខំបន្តការងាររបស់ពួកគាត់ ដើម្បីផ្តត់ផ្តង់ទៅលើតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការនាំបន្លែចូលផងពីខាងក្រៅ ដោយក្នុងនោះតាមប្រសាសន៍ឯកឧត្តម អភិបាលខេត្ត និងឈានដល់ការបង្កើតសហគមន៍អ្នកដាំបន្លែផងដែរ ។ យ៉ាងណាមិញថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មគឺនៅបន្តជួយ និងតាមដាន ដើម្បីសិក្សារស្វែងរកបញ្ហាប្រឈមរបស់ពួកគាត់ ដើម្បីជាដំណោះស្រាយដល់ពួកគាត់។ ក្នុងនោះដែរបន្លែដែលកសិករដាំដុះដើម្បីយកទៅលក់នៅក្នុងទីផ្សារមានតម្លៃដូចខាងក្រោម ៖ ១.ស្ពៃក្រញ៉ាញ់ តម្លៃ ២០០០៛-២៥០០៛/kg ២.ស្ពៃចង្កឹះ តម្លៃ ២០០០៛/kg ៣.ននោង តម្លៃ ២០០០៛-២៥០០០៛/kg ៤.ត្រប់ តម្លៃ ១៥០០៛-២០០០៛/kg ៥.ត្រកួន តម្លៃ ១០០០៛-១៥០០៛/kg ៦.ផ្ទី តម្លៃ ១៥០០៛-២០០០៛/kg
ចំនួនអ្នកចូលទស្សនា
Flag Counter