ចេញផ្សាយ ១០ មករា ២០១៩
92
ថ្ងៃពុធ ០៥កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដែលប្រព្រឹត្តទៅនៅរាជាធានីភ្នំពេញ។ កិច្ចពិភាក្សានេះធើ្វឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងឱកាសនេះ ឯកឧត្ដម ក៏បានដឹកនាំកិច្ចពិភាក្សាលើអង្គប្រជុំនេះផងដែរ ដែលសមាសភាពអញ្ជើញចូលរួមមានដូចជា ថ្នាក់ដឹកនាំក្រសួងកសិកម្ម ប្រតិភូទទួលបន្ទុកជានាយកនៃអគ្គនាយដ្ឋានកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រសួងដែលពាក់ពន្ធ័ ក្រុមហ៊ុនឯកជន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥រាជធានីខេត្ត ។