ចេញផ្សាយ ១០ មករា ២០១៩
146
ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំដើម្បីរកយុទ្ធសាស្រ្តអនុវត្តសម្រេចលេខ ៤១៦ សសរ.កសក ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ របស់ក្រសួងកសិកម្ម។ក្រោមអធិបតី ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម។ ក្នុងអង្គប្រជុំទាំងមូលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីខេត្ត។