ចេញផ្សាយ ១០ មករា ២០១៩
199
ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តី២រូប ដើម្បីតាមដានការដាំដុះដំណាំបន្លែរបស់កសិករនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពនេះលោកប្រធានការិយាល័បានពិភាក្សាជាមួយប្រជាកសិករដើម្បីទទួលបានពត៌មាន ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាកសិករដែលទាក់ទងនឹងបញ្ហាបច្ចេកទេស និងទីផ្សារ។ ដោយឡែកតម្លៃលើទីផ្សារមានការប្រែប្រួលនាពេលបច្ចុប្បន្នក្នុងនោះ ននោង ២៥០០៛, ត្រប់ ១៦០០៛, ត្រកួន ២០០០៛, ស្ពៃ ៤០០០៛, ផ្ទី ៤០០០៛។ ក្នុងឱកាសនេះលោកប្រធានការិយាល័យក៏បានផ្តល់ជាយោបល់ល្អៗដែលទាក់ទងទៅនឹងបច្ចេកទេសសម្រាប់ពួកគាត់វិញ។
ជាសំណូមពររបស់កសិករសុំឱ្យមន្ទីរមានការចងក្រងជាសហគមន៍អ្នកដាំដំណាំបន្លែកសិកម្ម។