ចេញផ្សាយ ០៤ មករា ២០១៩
257
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩
មន្ត្រីរដ្ឋបាលព្រៃឈើចំនួន០៩នាក់ សហការជាមួយ កំលាំងPM នគរបាល អជ្ញាធរដែនដី បញ្ជាការពារ សរុបចំនួន២២នាក់ ប្រើប្រាស់រថយន្តចំនួន០៨គ្រឿង ដឹកនាំដោយលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះប្រតិបត្តិការ បង្រ្កាបការសាងសង់របងថ្ម និងខ្ទមអនាធិបតេយ្យនៅ ភូមិគគី ឃុំបិតត្រាំង សស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាលទ្ធផល ក្រុមការងារបាន៖
-រុះរើវាយកំទេចរបងថ្ម ដែលជនមិនស្គាល់មុខ រំលោភយកដីស្នាក់ការយាមប្រចាំការរបស់ក្រុមចម្រុះពយម៉ាចូវ បានប្រវែង៣០ម៉ែត្រ
-រុះរើវាយកំទេចខ្ទមអនាធិបតេយ្យ សង់ពីដែកប្រក់សង្ក័សី ទំហំ០៦មx០៧ម ចំនួន០១ខ្ទម ។