ចេញផ្សាយ ០៣ មករា ២០១៩
236
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី០២ លើកទី៥៦ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ។ អង្គប្រជុំដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១. ពិនិត្យនិងអនុម័តលើកំណត់ហេតុប្រជុំលើកទី៥៥
២. ប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងនោះ ឯកឧត្តម យិន ប៊ុនណាត ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាខេត្តជំនួសឯកឧត្តម តាក វណ្ណថា ដែលបានសុំលាឈប់ពីតំណែង។
៣. ពិនិត្យគាំទ្រសំណើសុំដូរចំណតឡានពីទីតាំងចំណតបច្ចុប្បន្នទៅទីតាំងថ្មី នៅសង្កាត់១ ក្រុងព្រះសីហនុ។
៤. ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី០២ ឆ្នាំ២០១៨។
៥. ស្តាប់របាយកាណ៍ការិយាល័យប្រជាពលរដ្ឋ
៦. បញ្ហាផ្សេងៗ