ចេញផ្សាយ ០២ មករា ២០១៩
94
ថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំស្តីពីការគ្រប់គ្រងសំណង់ជាមួយម្ចាស់ការដ្ឋានសំណង់ដែលបាននិងកំពុងដំណើរការនៅខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ស៊្រុន ស៊្រន់ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ។ អង្គប្រជុំបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១. បទបង្ហាញរបស់មន្ទីរបរិស្ថានស្តីពីការគ្រប់គ្រងបរិស្ថាន
២. មតិណែនាំរបស់លោកអភិបាលរងខេត្ត ដល់ម្ចាស់ការដ្ឋានសំណង់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ។