ចេញផ្សាយ ៣១ ធ្នូ ២០១៨
125
ថ្ងៃចន្ទ ០៩រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំស្តីពីការត្រៀមរៀបចំពិធីហែព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី៤០ ទិវាជ័យជំនះ៧មករា ប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
១. កំណត់យកថ្ងៃ ១៣ មករា ២០១៩ ពេលព្រឹក សម្រាប់ហែព្យុហយាត្រា
២. ផែនព្យុហយាត្រាមាន ក្បួនកងកម្លាំងប្រដាប់អាវុធ ក្បួនមហាជន និងក្បួនមន្រ្តីរាជការ
៣. រៀបចំពិធីជប់លៀងចំនួន ១០០តុ
៤. គ្រប់មន្ទីរអង្គភាពត្រូវផ្តល់ចំនួន និងឈ្មោះមន្ត្រីដែលចូលរួមពិតប្រាកដល់រដ្ឋបាលខេត្ត ។