ចេញផ្សាយ ២៨ ធ្នូ ២០១៨
109
ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងមន្ត្រីក្រោមឱវាទនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយសាកលវិទ្យាល័យ BBU និងUME ដើម្បីរួមគ្នាសម្អាតបរិស្ថាននៅទីសាធារណៈដែលគិតចាប់ពីផ្លូវបំបែកអូរ០២ កាត់តាមសាកលវិទ្យាល័យ BBU ទៅដល់វិមានឯករាជ្យក្នុងខេត្តព្រះសីហនុ សកម្មភាពនេះធើ្វឡើងដើម្បីឱ្យមានសោភណ្ឌភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋនៅនោះ។ ក្នុងសកម្មភាពនេះមានការចូលរួមពីនិសិស្សទាំងពីរសាកលវិទ្យាល័យជាច្រើននាក់លើកិច្ចការសង្គមនេះ ដែលវាជាការបង្ហាញនូវស្មារតីមួយក្នុងការជួយដល់សង្គមរបស់យើងផងដែរ។