មាតិកា
ការចូលរួមពិគ្រោះយោបល់លើកទី៤ស្ដីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មកម្ពុជា
ចេញ​ផ្សាយ ២៨ ធ្នូ ២០១៨
118
ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោក ជុំ ច័ន្ទថុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុបានដឹកនាំ លោក នុន បុត្រ មន្រ្តីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មដើម្បីចូលរួមពិគ្រោះយោបល់លើកទី៤ស្ដីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កិច្ចពិគ្រោះយោបល់ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក Hardy Schneider នាយកកម្មវីធី DGRV ប្រចាំកម្ពុជា ដែលមានអ្នកអញ្ជើញចូលរួមមកពី២៥រាជធានីខេត្ត/ក្រុង និងមានការចូលរួមពីតំណាងអង្គការ World Vision, Sewo, BFD, HEIFER, LWD និងCTO។ ចំពោះកម្មវិធីនេះបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ដែលមានការឧបត្ថម្ភដោយ សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់។
ចំនួនអ្នកចូលទស្សនា
Flag Counter