ចេញផ្សាយ ២៧ ធ្នូ ២០១៨
139
ថ្ងៃព្រហស្បតិ៍០៥រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលរដ្ឋព្រៃឈើបានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចំនួន ៦រូប និងបានសហការ ជាមួយនគរបាលចំនួន ៣រូប កងអាវុធហត្ថចំនួន ២រូប កំលាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៤រូប ដើម្បីចុះប្រតិបត្តិការត្រួតពិនិត្យមើលសកម្មបទល្មើសនៅក្នុងតំបន់ស្ថានីយផ្សព្វផ្សាយ និងព្រៃឈើឡើងវិញ អូរថ្ម ដែលស្ថិតនៅក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលមិនមានសកម្មភាពបទល្មើសគួរឱ្យកត់សម្គាល់អ្វីឡើយ។