ចេញផ្សាយ ២៦ ធ្នូ ២០១៨
111
នៅថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុរយៈពេលវែង ដែលប្រព្រឹត្តនៅសណ្ឋាគារឆ្នេរថ្មី មានរយៈពេល២ថ្ងៃ ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នេះធ្វើឡើងក្រោមអធិបតីភាព៖
១.ឯកឧត្តម សុខ សុគន្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍវិស័យទេសចរណ៍ នៃក្រសួងទេសចរណ៍
២.លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ
-អ្នកចូលរួម៖ ប្រធានឬតំណាងមន្ទីរអង្គភាព មន្ត្រីប៉ូលិសនគបាលជុំវិញខេត្ត។