មាតិកា
ការចូលរួមពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តព្រះសីហនុ និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៨
291
ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច​សំរិទ្ធ​ស័ក ព​.ស២៥៦២ ត្រូវ​នឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨​ លោក តឹក ជីវ៉ាយ ប្រធានការិ​យាល័យក្សេត្រសាស្ត្រ​និងផលិតភាពកសិកម្ម បានចូលរួមពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តព្រះសីហនុ និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព៖ ១.លោកជំទាវ ហង្ស លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ២.ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលអ្នកចូលរួម៖ ប្រធានឬតំណាងមន្ទីរអង្គភាព និងលោក/លោកស្រីប្រធានក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីប៉ូលិសនគបាលតាមឃុំសង្កាត់ ជុំវិញខេត្ត។ -គោលបំណងនៃកិច្ចផ្សព្វផ្សាយ៖ ១.កាលបរិច្ឆេទជំរឿនទៅទាំងប្រទេស៖០៣/០៣/២០១៩ ២.មន្ត្រីចុះធ្វើជំរឿនក្នុងខេត្តព្រះសីហនុចំនួនជាង៥០០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter