ចេញផ្សាយ ២៤ ធ្នូ ២០១៨
159
ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការបង្កើតតំបន់គ្រប់គ្រងអណ្តើកហ្វូង ឬ អណ្តើកសសៃ និងក្រពើក្នុងព្រែកស្រែអំបិល នាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ អង្គប្រជុំបានឯកភាពលើឯកសារព្រាង និងស្នើឲ្យកែលំអចំណុចមួយចំនួនដូចខាងក្រោម៖
១. កែលំអចំណងជើង និងពិនិត្យលើអក្ខរាវារុទ្ធឲ្យបានត្រឹមត្រូវ
២. ស្នើកែលំអលំដាប់នៃឯកសារយោង
៣. សហការណ៍ជាមួយអាជ្ញាធរខេត្ត ស្រុកដើម្បីកំណត់ព្រំប្រទល់។