មាតិកា
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះទប់ស្កាត់ការហ៊ុមព័ទ្ធដីព្រៃកោងកាងប្រមាណជា២០ហិកតា ។
ចេញ​ផ្សាយ ២៤ ធ្នូ ២០១៨
127
ថ្ងៃអាទិត្យ ០១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៨ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំដោយលោក​ ​ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្ដាប់រួម បានសហការជាមួយ មន្រ្តីប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ គណ:កម្មការសហគមន៍នេសាទសរុបចំនួន១១នាក់ ដើម្បីចុះទប់ស្កាត់ការហ៊ុមព័ទ្ធដីព្រៃកោងកាងប្រមាណ ២០ហិកតា ដែលស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំណុចកូនកុក)។ ជាលទ្ធផលក្រុមការងារបានបំផ្លាញចោលនូវបង្គោលថ្មចំនួន៧៣ដើម និងទុយោទឹកចំនួន១៥ដើម។
ចំនួនអ្នកចូលទស្សនា
Flag Counter