មាតិកា
ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី​រាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តព្រះសីហនុ បានអមដំណើរ ឯកឧត្តម យន្ត មីន អភិបាល​នៃគណៈអភិបាល​ខេត្តព្រះសីហនុដើម្បី ចុះជួបសំណេះសំណាលកសិករដាំបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចេញ​ផ្សាយ ២៣ ធ្នូ ២០១៨
206

ថ្ងៃសៅរ៍​ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់​ដឹកនាំមន្ទីរ និងមន្ត្រី​រាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តព្រះសីហនុ បានអមដំណើរ ឯកឧត្តម យន្ត មីន អភិបាល​នៃគណៈអភិបាល​ខេត្តព្រះសីហនុដើម្បី៖ ១. ចុះជួបសំណេះសំណាលកសិករដាំបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានកសិករចូលរួមសរុប៣០នាក់។​ ២.ចុះពិនិត្យមេីលវឌ្ឍនភាព និងគម្រោងអភិវឌ្ឍន៍ស្ថានីយ៍កសិកម្ម ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។​ ៣.ចុះពិនិត្យទីតាំងចិញ្ចឹមបង្គារនៅក្នុងឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​​ ។​ * ជាលទ្ធផលសម្រេចបាន ឯកឧត្តម​អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ​បានផ្ដល់​អនុសាសន៍​សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម - ជម្រុញបង្កើនការដាំដុះបន្លែក្នុងគ្រួសារដើម្បីកាត់បន្ថយការចំណាយ និងលើកកំពស់សេដ្ឋកិច្ចគ្រួសារ ។ - ជម្រុញបង្កើនការចិញ្ចឹមសត្វ ។ - ជម្រុញអោយស្ថានីយប្រឹងប្រែងការសិក្សាស្រាវជ្រាវរកបច្ចេកទេសកសិកម្មថ្មី ដេីម្បីយកទៅផ្សព្វផ្សាយ ​និងចែករំលែកដល់កសិករ ក្នុងខេត្តព្រះសីហនុ ។ - មន្ត្រី​ជំនាញ​ត្រូវ​ការសហការល្អជាមួយកសិករ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តន៍ការងារកសិកម្ម។ -ក្នុងនោះដែរតម្លៃកសិផលដែលកសិករបានដាំដុះយកទៅលក់នៅផ្សារវាលរេញបានទទួលតម្លៃដូចខាងក្រោម ននោង ១k​g=៣០០០រៀល ទៅ៣៥០០រៀល ត្រប់ ១kg=៣០០០រៀល ត្រកួន ១kg=៤០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter