ចេញផ្សាយ ២២ ធ្នូ ២០១៨
178
ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំដោយ
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម
និងមន្ត្រីចំនួន៣រូប បានចុះតាមដាន និងពិនិត្យលើការដាំដុះបន្លែនៅក្នុងភូមិសំរុងក្រោម ឃុំសំរុង។ ក្នុងការចុះតាមដានលើដំណាំរបស់កសិករលោកក៏បានសួរទៅលើបញ្ហាប្រឈមក៏ដូចជាបញ្ហាបច្ចេកទសដែលកើតមានលើដំណាំរបស់ពួកគាត់ ដើម្បីជាជំនួយសម្រាប់ដោះស្រាយជូនពួកគាត់វិញ។