មាតិកា
ការចូលរួមកិច្ចសន្ទនាថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពក្នុងការកាន់កាប់ដី អភិបាលកិច្ច និងគោលនយោបាយសម្រាប់កសិករ និងអ្នកនេសាទខ្នាតតូច
ចេញ​ផ្សាយ ២០ ធ្នូ ២០១៨
148
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច​ សំរិទិ្ធស័ក ព​.ស២៥៦២ ត្រូវ​នឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ លោក លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ប្រាក់ សារវ័ត្រ នាយរងខណ្ឌរដ្ឋបាលជល លោក លោក កែវ ចំរើន នាយផ្នែកខណ្ឌរដ្ឋបាលជលផលស្រុកព្រៃនប់ និងលោក តឹក ជីវ៉ាយប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតផលភាពកសិកម្ម បានចូលរួមកិច្ចសន្ទនាថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពក្នុងការកាន់កាប់ដី អភិបាលកិច្ច និងគោលនយោបាយសម្រាប់កសិករ និងអ្នកនេសាទខ្នាតតូចមានរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី ២០ -២១ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រពឹត្តទៅនាសណ្ឋាគារភ្នំពេញអេរ៉ា រាជធានីភ្នំពេញ ។ គោលបំណងនៃកម្មវិធីគឺដើម្បី÷ ១.ការផ្ដល់បទពិសោធន៍ និងការបោះជំរុំនៅសហគមន៍សង្កែខេត្តកំពតពីតំណាងក្រុមយុវជន ដែលបណ្តុះបណ្ដាលដោយអង្គការអាក់សិនអេតកម្ពុជា ២.ការចែករំលែកពីយុទ្ធសាស្ត្រចូលរួមពីវិស័យឯកជន ដោយបណ្ឌិត អៀង សុធារ៉ា។ ៣.ការចែករំលែកពីការតាមដានលើបញ្ហាដីធ្លី និងថ្នាក់ដឹកនាំសហគមន៍ ដោយតំណាងក្រុមស្ត្រី ដែលបណ្តុះបណ្ដាលដោយអង្គការអាក់សិនអេតកម្ពុជា អ្នកដែលអញ្ជើញចូលរួមមកពីតំណាងក្រសួងពាក់ពន្ធ័មួយចំនួន អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍មូលដ្ឋានមួយចំនួន សាស្ត្រាចារ្យ មេធាវី និងតំណាងសហគមន៍នេសាទ សហគមន៍ព្រៃឈើ អ្នកនេសាទខ្នាតតូច និងអង្គការក្រៅរដ្ឋាភិបាល។ ដែលមានការៀបចំដោយ៖ ១.NGO Forum Cambodia ២.អង្គការកែប្រែសហគមន៍ ៣.មជ្ឈមណ្ឌលសិទ្ធិមនុស្ស ៤.មជ្ឈមណ្ឌលគាំពារសិទ្ធកុមារ និងស្ត្រីកម្ពុជា ៥.អង្គការអភិវឌ្ឍន៍វិស័យសហគមន៍ ៦.អង្គការប្រចាំប្រទេសអង្គការអាក់សិនអេតកម្ពុជា កម្មវិធីនេះឧបត្ថមថវិការដោយសហភាពអឺរ៉ុប
ចំនួនអ្នកចូលទស្សនា
Flag Counter