ចេញផ្សាយ ១៩ ធ្នូ ២០១៨
131
ថ្ងៃពុធ ១២កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨
លោក ឡាំង សុគន្ធ និងក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចំនួន ២រូប បានសហការជាមួយកំលាំងបញ្ជាការសឹករងចំនួន ៣រូប បានចុះយកចំណុចនិយាមការជុំវិញទីតាំងដីក្នុងគោលបំណងដើម្បីតម្លើងផែនទី ដែលក្រុមចម្រុះខេត្តបានចុះរុះរើ និងវាយកម្ទេចកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឡែកតាមការពិនិត្យឃើញថាប្រជាជនខ្លះបានប្រមូលសម្ភារៈចេញពីទីតាំង តែមួយចំនួនតូចមិនបានទាន់ចេញពីទីតាំងទេ ហើយតម្លើងតង់ ៥កន្លែងទៀតដោយយកមូលហេតុថារងចាំការដោះស្រាយពីអាជ្ញាធរខេត្ត។