មាតិកា
ការចុះទប់ស្កាត់ ការសាងសង់សំណង់ថ្មី នៅក្នុងដែននេសាទ និងដីព្រៃកោងកាងនៅភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៩ ធ្នូ ២០១៨
132
ថ្ងៃអង្គារ ១១កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៨ លោក កែវ ចំរើន នាយសង្កាត់រដ្ឋបាលជលផល និងមន្រី្តខណ្ឌរដ្ឋបាលជលផលបានសហការណ៍ជាមួយនាយរងផ្នែក នាយសង្កាត់ ក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំ និងសហគមន៍នេសាទសរុបចំនួន១៧នាក់ ដើម្បីចុះទប់ស្កាត់ ការសាងសង់សំណង់ថ្មី នៅក្នុងដែននេសាទ និងដីព្រៃកោងកាង ជាលទ្ធផលបានបំផ្លាញចោលរោង៣ខ្នង បង្គោលឈើចំនួន១៥០ដើម បង្គោលថ្មចំំនួន ៦០ដើម និងទុយោត្រៀមចាក់បេតុងចំនួន១០ដើម។
ចំនួនអ្នកចូលទស្សនា
Flag Counter