មាតិកា
អង្គសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចេញ​ផ្សាយ ១៧ ធ្នូ ២០១៨
372
ថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួម អង្គសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួមជាអធិបតីក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អនុរដ្ឋលេខាធិការ លោក ឧកញ៉ា លោក ប្រធាន មន្ទីរ អនុប្រធាន ទូទាំង ២៥ រាជធានី ខេត្ត សរុបរួម សិក្ខាកាមចំនួន ១១០ រូប ក្នុងនោះស្ត្រី ០៧ ។ គោលបំណងចំបងនៃ អង្គសិក្ខាសាលាក្នុងថ្ងៃនេះ គឺបានជាធាតុចូលមួយ ដ៏មានសារសំខាន់ កែលម្អ សំយោគមតិ យោបល់ របស់ថ្នាក់ដឹកនាំ ទាំងវិស័យដំណាំកៅស៊ូ ក្រុមហ៊ុនឯកជន កៅស៊ូគ្រួសារ និងវិស័យកៅស៊ូរដ្ឋ ។ ដើម្បីជាកំណែទំរង់ ច្បាប់ស្តីពីកៅស៊ូនេះឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ។ កាត់បន្ថយចំណុចឆកល្វែងនៃសេចក្តីព្រាងច្បាប់នេះ ធ្វើយ៉ាងណាដើម្បីឱ្យទទួលយកបានច្បាប់នេះ មានប្រសិទ្ធភាពការងារបានល្អប្រសើរឡើង ពីមួយជំហាន ទៅមួយជំហាន ។ សូមបញ្ជាក់ផងដែរថា ច្បាប់នេះមិនទាន់មានលក្ខណៈជាផ្លូវការនៅឡើយទេ នៅឆ្លងកាត់ទីស្ដីការគណៈរដ្ឋមន្ដ្រី និងឆ្លងកាត់ក្រុមប្រឹក្សាអ្នកច្បាប់ជាច្រើនលើក ច្រើនសារទៀត ក្នុងគោលបំណងជាក់លាក់ត្រឹមត្រូវ ច្បាស់លាស់ទៅតាមបទដ្ឋានគតិយុត្តិ ។
ចំនួនអ្នកចូលទស្សនា
Flag Counter