ចេញផ្សាយ ១៤ ធ្នូ ២០១៨
190
ថ្ងៃសុក្រ ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨
មន្ត្រីរដ្ឋបាលព្រៃឈើចំនួន ០៩នាក់ចូលរួមជាមួយ ក្រុមចម្រុះគណ:បញ្ជាការខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តព្រះសីហនុ សរុបចំនួន ប្រមាណ២៣០នាក់ ប្រើប្រាស់គ្រឿងចក្រSK ចំនួន ០៣គ្រឿងបានចុះប្រតិបត្តិការ រុះរើវាយកំទេចផ្ទះអនាធិបតេយ្យ នៅក្នុងភូមិសាស្រ្តភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល ក្រុមការងារបានរុះរើផ្ទះសរុបចំនួន១៥៩ខ្នង (១០១ខ្នងគ្មានមនុស្សនៅ ៤៤ខ្នងមានមនុស្សនៅ ១៤គ្រោងខ្ទម)
ក្រុមការងារក៏បានប្រើប្រាសគ្រឿងចក្រ គាស់កាយផ្តួលដើមដូង ដែលបានដាំនៅមាត់ព្រែកទឹកក្បាលឆាយចំនួនប្រមាណ ១៣០ដើម ។