មាតិកា
ការចុះត្រួតពិនិត្យដេប៉ូលក់សម្ភារ:កសិកម្ម និងជី ថ្នាំកសិកម្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​
ចេញ​ផ្សាយ ១៤ ធ្នូ ២០១៨
381
ថ្ងៃព្រហស្បត្តិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រីចំនួន០១រូប បានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារ:កសិកម្ម និងជី ថ្នាំកសិកម្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុពីរកន្លែង៖ ១.ដេប៉ូឈ្មោះសួន ស្រីមុំ លក់ចំណីសត្វដែលស្ថិតនៅឃុំទំនប់រលកស្រុកស្ទឹងហាវ មិនទាន់មានលិខិតអនុញ្ញាតមន្រ្តីបានណែនាំអោយគាត់ទៅសុំធ្វេីលិខិតអនុញ្ញាតនៅសាលាស្រុកស្ទឹងហាវ ។ ២.ដេប៉ូឈ្មោះ នួន ហួត ផលិតម្សៅត្រី ដែលស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានឈប់ផលិតហេីយ។
ចំនួនអ្នកចូលទស្សនា
Flag Counter