ចេញផ្សាយ ១២ ធ្នូ ២០១៨
137
ថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នា២០១៨
លោកស្រី ប៊ុន ផល្លីន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានចូលសិក្ខាសាលាស្តីពី ការវាយតម្លៃសមត្ថភាពស្នូលដែលជាតម្រូវការចាំបាច់សំរាប់ឆ្លើយតបគ្រោះសុខភាពសាធារណៈនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សិក្ខាសាលានេះធ្វើសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមចំនួន ១៦នាក់ ក្នុងនោះស្រី ០៣នាក់ ដែលមានអ្នកចូលរួមដូចជា មន្ត្រីគយ មន្ត្រីកាំកុងត្រូល មន្ត្រីសុខាភិបាល មន្ត្រីកសិកម្ម ដែលប្រចាំការនៅកំពង់ផែ ។