ចេញផ្សាយ ១២ ធ្នូ ២០១៨
117
ថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានចូលរួមប្រជុំស្តីពីការចុះអនុវត្តរុះរើសំណង់មិនមានរៀបរយដែលបានសាងសង់ខុសច្បាប់ នៅក្នុងដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១. អនុវត្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ព្រឹក
២. ត្រៀមកងកំលាំងមានសមត្ថកិច្ច ១៥០នាក់ រួមទាំងកំលាំងមន្រ្តី ប្រជាការពារ ដែលបូករួមប្រមាណ ២៥០នាក់ និងដឹកនាំដោយព្រះរាជអាជ្ញា។