ចេញផ្សាយ ១១ ធ្នូ ២០១៨
309
ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំត្រួតពិនិត្យការគ្រប់គ្រងប្រព័ន្ធលូ អូរ ត្រពាំង ប្រឡាយ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរង នៃគណ: អភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំដំណើរការតាមរបៀបវារ:ខាងក្រោម៖
១. បង្ហាញសមាសភាពក្រុមការងារត្រួតពិនិត្យការគ្រប់គ្រងប្រព័ន្ធលូ អូរ ត្រពាំង ប្រឡាយ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ
២. បទបង្ហាញរបស់ក្រុមហ៊ុន b2g Engineering ស្តីពីបច្ចេកទេសប្រព័ន្ធប្រព្រឹត្តកម្ម
៣. ពិភាក្សាលើយន្តការ ធ្វើការរបស់ក្រុមការងារ
៤. ផ្សេងៗ