ចេញផ្សាយ ១១ ធ្នូ ២០១៨
202
ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៨
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចូលរួមប្រជុំពិភាក្សាស្ដីពីកិច្ចពង្រឹងការអនុវត្តប្រកាសលេខ០៨០ ពណ.ចបព របស់ក្រសួងពាណិជ្ជកម្ម និងប្រកាសលេខ០២៥ សហវ.ប្រក.អពប របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព៖
១.ឯកឧត្តម កៅ កុសល អគ្គនាយកដ្ឋានសេវាកម្មពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
២.ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយក្នុងកិច្ចប្រជុំនេះមានអ្នកអញ្ជើញចូលរួមមានប្រធានឬតំណាងមន្ទីរអង្គភាពជុំវិញខេត្ត
-គោលបំណងនៃកិច្ចប្រជុំ៖ តំណាងក្រសួងពាណិជ្ជកម្មសហការជាពន្ធដាខេត្តចុះពិនិត្យកន្លែងប្រកបរបអាជីវកម្ម និង ចុះពិនិត្យការដាក់តាំងស្លាកយីហោ នៅតាមបណ្ដាវិថីឯករាជ្យ ម្ដុំផ្សារពាណិជ្ជកម្ម។