ចេញផ្សាយ ០៧ ធ្នូ ២០១៨
463
ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ឆាយសុគន្ធដាអភិបាលស្រុកស្ទឹងហាវ សហការណ៍ជាមួយក្រុមការងារគណៈបញ្ជាការកងឯកភាពស្រុកស្ទឹងហាវចំនួន៣០នាក់បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឈូសឆាយសាងសង់ផ្លូវ និងផ្ទះដែលស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផលក្រុមការងារបានសម្រេចបញ្ឈប់សកម្មភាពគ្រឿងចក្រឈូសឆាយដីសាងសង់ផ្លូវ និងត្រូវយកចេញពីទីតាំង ហើយតម្រូវឱ្យម្ចាស់រុះរើផ្ទះចំនួនមួយខ្នងដែលមានទំហំ ៥x៨ម៉ែត្រ ដែលប្រក់ដោយដំបូលហ្វីប្រូនៅត្រង់ចំនុចនិយាមកាម ៥៤៤៩១-១១៧៩៥៧៤។ តែលោក គឹម ចំណាង អាយុ ៣៥ឆ្នាំ ដែលជាមេកាម៉ៅការមិនព្រមផ្តិតមេដៃលើកំណត់ហេតុ ដោយហេតុផលថាទូរស័ព្ទទៅមេមិនចូល រួចសន្យាផ្ទាល់មាត់ថានឹងដកគ្រឿងចក្រចេញពីទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើអូរថ្ម