ចេញផ្សាយ ០៥ ធ្នូ ២០១៨
175
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ។
ក្រុមការងាររួមមានមន្ត្រីរដ្ឋបាលព្រៃឈើចំនួន០៧នាក់ សហការណ៍ជាមួយកំលាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រើប្រាស់រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះល្បាតត្រួតពិនិត្យការកាប់រានបោះបង្គោលរបង និងសង់សង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល ក្រុមការងារបានរុករកឃើញការលួចសង់ខ្ទមអនាធិបតេយ្យចំនួន ០៩ខ្ទម និងបានណែនាំផ្ទាល់មាត់ អោយក្រុមជាងនិងកម្មករ ចាក់បង្គោលរបង បញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវចាកចេញពីទីតាំង និងប្រាប់អោយម្ចាស់ដី យកឯកសារពាក់ព័ន្ធដី ទៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីដោះស្រាយ ។