មាតិកា
ការចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសនៃការផ្ដល់សេវារដ្ឋបាលតាមវិស័យនីមួយៗដល់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ។
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៨
115
ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព​.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ លោក កើត សារុន មន្ត្រីជួរក្រោយច្រកចេញតែមួយសាលាខេត្ត ទទួលបន្ទុកផ្នែកកសិកម្ម និងលោក តឹក ជីវ៉ាយ ប្រធានការិ​យាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសនៃការផ្ដល់សេវារដ្ឋបាលតាមវិស័យនីមួយៗដល់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត នៅដែលប្រព្រឹត្តិទៅខេត្តកំពង់ធំ។ វគ្គសិក្ខាសាលានេះប្រពឹត្តិទៅមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលក្នុងនោះមានតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចជា÷ ១.លោក សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល ២.លោក រ័ត្ន វិចិត្រ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ៣.តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមានអ្នកអ្នកចូលរួមដែលអញ្ជើញមកពី២៥រាជធានីខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter