ចេញផ្សាយ ២៧ វិច្ឆិកា ២០១៨
149
ថ្ងៃអង្គារ ០៥រោច ខែកក្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ៣រូប ដើម្បីចុះរៀបចំប្រព័ន្ធកសិកម្មចម្រុះ នៅស្ថានីយពិសោធន៍កសិកម្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយថ្ងៃនេះលោកចាប់ផ្តើមរុះរើទ្រុងមាន់ចាស់ និងសាងសងទ្រុងមាន់ថ្មីតាមបច្ចេកទេស។