ចេញផ្សាយ ២០ វិច្ឆិកា ២០១៨
139
ថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក យស ចន្ថាណា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្ត្រីការិយាល័យកសិកម្មស្រុកព្រៃនប់ បានចូលរួមសហការជាមួយលោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម និងអាជ្ញាធរភូមិ ដើម្បីអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលរងការគំរាមកំហែងពីភាពរាំងស្ងួតប្រមាណ៥០០ ហិកតា នៅស្រុកព្រៃនប់ ក្នុងនោះដែរ២០០ហិកតានៅឃុំជើងគោ និង៣០០ហិកតានៅឃុំវាលរេញ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៩នេះ ស្រូវដែលទទួលរងការគំរាមកំហែងនេះ ត្រូវបានសង្រ្គោះទាន់ពេល ហើយការបូមទឹកបញ្ចូលស្រែនៅតែធ្វើបន្តរហូតដល់ពេលស្រូវមានសុវត្ថិភាព។