ចេញផ្សាយ ១៩ វិច្ឆិកា ២០១៨
136
នៅថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក ជុំ ច័ន្ទថុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំ ប្រធានការិយាល័យចំនួន ២រូប និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើ ១រូប ដើម្បីចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ នៅស្រុកកំពង់សីលា វេទិកានេះធើ្វក្រោមអធិបតីភាព
១.ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ
២.ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
ហើយអ្នកចូលរួមអញ្ជើញមកពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងប្រជាពលរដ្ឋក្នុងស្រុកកំពង់សីលា
ក្រោមប្រធានបទចំនួន៥គឺ÷
១.ការងារសន្តិសុខ សណ្តាប់ធ្នាប់
២.ការទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ
៣.ការពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ និងប្រព័ន្ធបង្ហូរទឹកកង្វក់
៤.ការអភិវឌ្ឍន៍មូលដ្ឋាន៣ឆ្នាំរំកិល
៥.ការផ្តល់សេវាសារណៈថ្នាក់ក្រោមជាតិ