មាតិកា
ការចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្ដីពី"ការគ្រប់គ្រងសហគមន៍កសិកម្ម និងធនាគារភូមិ"។
ចេញ​ផ្សាយ ១៨ វិច្ឆិកា ២០១៨
119
ថ្ងៃសៅរ៍ ១០កើត ខែកត្ដិក ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រះសីហនុ បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្ដីពី"ការគ្រប់គ្រងសហគមន៍កសិកម្ម និងធនាគារភូមិ"។លោក អឹុម ជុំវិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពត បានធ្វើបទបង្ហាញពីសហគមន៍កសិកម្ម នឹងបន្តចុះទស្សនកិច្ចសិក្សាតាមស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងដំណើរទស្សនកិច្ចនេះមានការចូលរួមពីសមាជិក សហគមន៍ ចំនួន ២៦នាក់ ក្នុងនោះស្រីចំនួន ២០នាក់ មកពីស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងបន្តទៅស្រុកទៅស្រុកគីវីវង្ស ខេត្តតាកែវ ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍បន្ថែមទៀតអំពីសហគមន៍នៅទីនោះ។
ចំនួនអ្នកចូលទស្សនា
Flag Counter