ចេញផ្សាយ ១៦ វិច្ឆិកា ២០១៨
159
ថ្ងៃព្រហស្បត្តិ៍ ០៨កេីត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រុមការងារប្រចាំការនៅតំបន់ពយម៉ាចូវ រួមមានមន្ត្រីរដ្ឋបាលព្រៃឈើចំនួន០៧នាក់ នគរបាល០១នាក់ និងមន្ត្រីសាលាខេត្តចំនួន ០២នាក់ កំលាំងកងរាជអាវុធហត្ថ ០១នាក់ កំលាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុចំនួន ០២នាក់ ដឹកនាំដោយលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដោយប្រើប្រាស់រថយន្តចំនួន០៣គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបការលួចសង់ខ្ទមអនាធិបតេយ្យ ជុំវិញចំណុចនិយាមការ ៣៤៣២៥៥-១១៦៨៨២៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន០២ខ្ទម ក្នុងនោះខ្ទមទី០១ លោកនាយខណ្ឌ បានធ្វើការណែនាំផ្ទាល់មាត់ តម្រូវឱ្យម្ចាស់រុះរើដោយខ្លួនឯង ដោយទុកពេលវេលាឱ្យចំនួន ០១ថ្ងៃ ចំពោះខ្ទមទី០២ ត្រូវបានក្រុមការងារ រុះរើវាយកំទេចចោលនៅកន្លែងកើតហេតុ ។