ចេញផ្សាយ ១៥ វិច្ឆិកា ២០១៨
188
ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំចសំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹងនាំមន្រី្តក្រោមឱវាទ ចំនួន ០៤រូបដែលក្នងនោះប្រធានការិល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ០២រូប នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក ០១រូប និងប្រធានការិយាល័យកសិកម្មស្រុកស្ទឹងហាវ ០១រូប ដើម្បីចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ នៅស្រុកស្ទឹងហាវ។
ក្រោមអធិបតីភាព
១.ឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ
២.លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ
-អ្នកចូលរួម តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវដោយផ្តោតសំខាន់លើប្រធានបទចំនួន០៥÷
១.ការងារសន្តិសុខ សណ្តាប់ធ្នាប់
២.ការទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ
៣.ការពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ និងប្រព័ន្ធបង្ហូរទឹកកង្វក់
៤.ការអភិវឌ្ឍន៍មូលដ្ឋាន
៥.ការផ្តល់សេវាសាធារណៈ