មាតិកា
ការចុះពិនិត្យស្ថានភាពព្រៃកោងកាងនៅតាមបណ្តោយទំនប់ប៉ុលឌែរ១
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០១៨
132
ថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២ ​ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​ ផ្នែករដ្ឋបាលជលផលព្រៃនប់នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យស្ថានភាពព្រៃកោងកាងនៅតាមបណ្តោយទំនប់ប៉ុលឌែរ១ ជាលទ្ធផល មានការកាប់ទន្ទ្រានដីព្រៃកោងកាងប្រមាណជា3ហិកតា ក្នុងនោះមានដាំដូងបន្ថែមប្រមាណជាង120ដើម និងចេកប្រមាណជា300គុម្ព មានទីតាំងនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ (ខាងត្បូងស្ពានរថភ្លើង)។
ចំនួនអ្នកចូលទស្សនា
Flag Counter