ចេញផ្សាយ ១៤ វិច្ឆិកា ២០១៨
113
នៅរសៀលថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមប្រជុំពិគ្រោះយោបល់សិក្សារៀបចំរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដែលស្ថិតក្រោមការសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គទី២។ ក្រោមអធិបតីភាព ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកចូលរួមតំណាងមន្ទីរធនធានទឹក សាធារណៈការ រៀបចំដែនដី និងសំណង បរិស្ថាន សង្គមកិច្ច អគ្គិសនី រ៉ែនិងសិប្បកម្ម អភិបាលរងស្រុកព្រៃនប់ និងចៅសង្កាត់លេខ៣។
-គម្រោងដែលបានសិក្សា៖
១.គម្រោងប្រព័ន្ធរំដោះទឹកភ្លៀង
២.គម្រោងការគ្រប់គ្រងសំណល់រឹង