មាតិកា
ការចូលរួមសិក្ខាសាលាស្តីពីការអនុវត្តចំណូល ចំណាយថវិកា ១០ខែ ឆ្នាំ២០១៨ និងបញ្ហាប្រឈមក្នុងពេលអនុវត្តរបស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០១៨
145
ថ្ងៃចន្ទ ៥ កើត ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ​ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ លោកសុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ បានដឹកនាំមន្ត្រីការិយាល័យផែនការ​ គណនេយ្យ ចូលរួមសិក្ខាសាលាស្តីពី "ការអនុវត្តចំណូល ចំណាយថវិកា ១០ខែ ឆ្នាំ២០១៨ និងបញ្ហាប្រឈមក្នុងពេលអនុវត្តរបស់រដ្ឋបាលថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត" ដែលមានរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព​ ឯកឧត្តម​ គុយ​ ម៉ារិនឌី​ អនុរដ្ឋលេខាធិការ ​​នៃក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ ​ ដោយមានការអញ្ជើញចូលរួម​ពីរដ្ឋបាលថ្នាក់កណ្តាល និងសិក្ខាកាម២៥ រាជធានី-ខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter