ចេញផ្សាយ ០៦ វិច្ឆិកា ២០១៨
160
ថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ និងលោក សុខ ពិសិដ្ឋ មន្ត្រីការិល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រះសីហនុ បានចូលរួមវគ្គសិក្ខាសាលាស្ដីពី"ការផ្ទេរបច្ចេកទេសវិទ្យាដំណាំកៅស៊ូដល់មន្រី្តបង្គោល" នៅភោជនីយដ្ឋាន រតនៈ លីណា នៃខេត្តរតនគិរី ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាប្រធាន និងមន្រ្តីការិយាល័យកៅស៊ូទាំង ២០ ខេត្ត។
គោលបំណងនៃអង្គសិក្ខា គឺដើម្បីផ្ទេរបច្ចេកវិទ្យាថ្មីដល់មន្រ្តីបង្គោលក្នុងកាងារពាំនាំនូវបច្ចេកទេសសម្រាប់ផ្សព្វផ្សាយដល់ប្រជាកសិករដែលបានធ្វើការដាំដុះដំណាំកៅស៊ូគ្រួសារ កៅស៊ូក្រុមហ៊ុន ឱ្យមានភាពល្អប្រសើរឡើងក្នុងដំណើរការផលិតភាពដំណាំកៅស៊ូ ។