ចេញផ្សាយ ០៣ វិច្ឆិកា ២០១៨
173
ថ្ងៃសៅរ៍ ១០ រោច ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកកម្មកសិកម្ម លោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ហ៊ូ វិចិត្រ មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួម ទិវាអន្តជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅសាលប្រជុំធំ សាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព៖
-គណៈអធិបតីៈ
១.ឯកឧត្តម យន្ត មីន អភិបាល នៃអភិបាលខេត្តព្រះសីហនុ។
២.ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ
-អ្នកចូលរួមៈ តំណាងអង្គភាពមន្ទីរជុំវិញខេត្ត សិស្ស និងក្រុមកាកបាទក្រហមខេត្ត។ កាធ្វើទិវានេះឡើង ដើម្បីបង្ហាញពីការចូលរួមសោកស្តាយសម្រាប់អ្នកដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជាស្មារតីមួយសម្រាប់ក្រើនរំលឹកដល់ប្រជាជនគ្រប់រូបឱ្យមានការប្រុងប្រយ័ត្ននៅក្នុងការបើកបរ និងមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។