មាតិកា
ការចូលរួមសិក្ខាសាលាស្តីពី ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិ ២០១៦-២០២៥
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០១៨
107
ថ្ងៃសុក្រ ០៩ រោច ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិ ២០១៦-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ លោកអគ្គនាយករង រួមជាមួយសិក្ខាកាម លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យកៅស៊ូដែលអញ្ជើញមកពី ២៥ រាជធានីខេត្ត ចំនួន ១១០ នាក់ក្នុងនោះ ស្ត្រី ០៧ រូប នៅអគ្គនាយកដ្ឋានកៅស៊ូ ។ គោលបំណងចម្បងនៃអង្គសិក្ខាសាលាថ្ងៃនេះ គឺ ជំរុញធាតុចូលក្នុងការងារបង្កើតច្បាប់កៅស៊ូ និងរកកិច្ចការអភិវឌ្ឍភាពជាដៃគូកៅស៊ូធម្មជាតិ ដើម្បីកំណើនសេដ្ឋកិច្ចលើវិស័យកៅស៊ូធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។
ចំនួនអ្នកចូលទស្សនា
Flag Counter