មាតិកា
ការរៀបចំដាំកូនឡើងវិញនៅតំបន់ក្បាលឆាយ
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០១៨
134
ថ្ងៃព្រហស្បតិ៍ ០៨រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមក្តាប់រួម និងមន្ត្រីក្រោមឱវាទមន្ទីរ ដើម្បីរៀបចំដាំកូនឈេីឡេីងវិញ ក្នុងតំបន់ក្បាលឆាយបានចំនួន ៥ហិកតា ក្រោមអធិបតីភាពរបស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ។ សូមបញ្ជាក់ កាលពី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨ លោកបានដឹកនាំកំលាំងប្រមាណ ៣០នាក់ ដើម្បីចុះតម្លេីងផែនទី និងផ្លាកស្ថានីយ៍ដាំឈេីអូរថ្ម បានចំនួន ២កន្លែង។
ចំនួនអ្នកចូលទស្សនា
Flag Counter